បុគ្គលិករបស់យើង

  • Chhean Samphors

    ឈាន សម្ភស្ស

    អ្នក​បង្កើតប្រព័ន្ធវេបសាយ

    ក្នុងនាមជាសមាជិកម្នាក់ដែលចេះលើភាសារសរសេរកម្មវិធីជាច្រើន សម្ភស្ស យល់ច្បាស់អំពីដំណើរការក្នុងការបង្កើតជាប្រព័ន្ធគ្រប់គ្រងកម្មវិធីផ្សេងៗ រួមនឹងការប្រើប្រាស់វិធីសាស្រ្តល្អៗជាច្រើនក្នុងការងារប្រចាំថ្ងៃ ។ គាត់មានចំណេះដឹងទូលំទំលាយ​ទៅលើភាសារបច្ចេកវិទ្យាទំនើបៗជាច្រើន​ដូចជា HTML5, CSS3, Java, Javascript, JQuery, Ajax, PHP, Cakephp API និងផ្សេងៗជាច្រើនទៀត ដែលទាំងនេះហើយធ្វើអោយលោកក្លាយទៅជាបុគ្គិលដ៏សម្ខាន់នៅក្នុងក្រុមហ៊ុនក៏ដូចជាធនធនដែលមានតម្លៃរបស់អតិថិជនរបស់យើយ។ សម្ភស្សបានបញ្ចប់ការបណ្តុះបណ្តាលផ្នែកពត៌មានវិទ្យា ពីវិទ្យាស្ថាន ប៉ាសេរ៉េល នុយម៉េរីក កម្ពុជា (Passerelle Numerique Cambodia) ។

  • Phon nik

    ផុន និ

    អ្នក​បង្កើតប្រព័ន្ធវេបសាយ

    និ បានបញ្ចប់ការសិក្សារមកពីសាកលវិទ្យាល័យអាស៊ីអឺរ៉ុប រួមជាមួយបទពិសោធន៏ការងាររយៈពេល៣ឆ្នាំ។ គាត់យល់ច្បាស់អំពី Software Development Life Cycle និងមានចំណេះដឹងទូលំទូលាយលើភាសាបច្ចេកវិទ្យាទំនើបៗ (ដូចជា HTML5, CSS3, Javascript, jQuery, Ajax, PHP OOP, Cakephp API និងភាសាផ្សេងៗទៀតជាច្រើន) រួមជាមួយនិង Standard Quality Of Code ដែលធ្វើអោយគាត់ក្លាយទៅជាអ្នកអភិវឌ្ឍន៏កម្មវិធីដ៏មានសមត្ថភាពម្នាក់។

  • Kan Meyreyya

    កាន់ ម៉ីរ៉ីយ៉ា

    អ្នក​បង្កើតប្រព័ន្ធវេបសាយ

    ម៉ីរ៉ីយ៉ា(24) មានបទពិសោធន៏ធ្វើការជាមួយផ្នែកអភិវឌ្ឍSoftware រួមទាំងបានបញ្ចប់បរិញ្ញាប័ត្រផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងឆ្នាំ2015។​ បច្ចុប្បន្នគាត់ជាអ្នកអភិវឌ្ឍផ្នែក ASP.Net ជាមួយ​ C# និង PHP ដែលមានតួនាទីអភិវឌ្ឍលើភាសាកម្មវិធី និងបង្កើតឯកសារដែលទាក់ទង។​ ក្នុងនាមជាអ្នកអភិវឌ្ឍកម្មវិធីម្នាក់​ គាត់​ច្បាស់នៅដំណើរការនៃការអភិវឌ្ឍន៏កម្មវិធី និងប្រើប្រាស់នូវបច្ចេកវិទ្យាថ្មី ដែលធ្វើអោយខ្លួនគាត់បង្កើន និងពង្រឹងសមត្ថភាពកាន់តែខ្លាំងក្លាគួរអោយកត់សម្គាល់។

  • Khim Sreymom

    ឃឹម ស្រីមុំ

    គណនេយ្យករ

    ស្រីមុំ ​មានបទពិសោទធ៍ជាង២ឆ្នាំខាងផ្នែករដ្ធាបាលនៅក្នុងក្រុមហ៊ុន​ ប៊ីតិច (ខេមបូឌា)​ ឯក.។ គាត់មិនដែលស្ទាក់ស្ទើរក្នុងការធ្វើការ​ នឹង​រៀនអ្វីដែលថ្មីនិងពិបាកនោះទេ៕ គាត់បានជួយរៀបចំសេវាបង់ពន្ធប្រចាំខែ,មូលនិធិសន្តិសុខសង្គមប្រចាំខែ,និងឯកសារសំរាប់រៀបចំការគ្រប់គ្រងគននេយ្យប្រចាំខែដែលបាន​តម្រូវ។ ស្រីមុំ បានទទួលបរិញ្ញាបត្រច្បាប់ពីសាកលវិទ្យាល័យភូមិន្ទនិតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ធកិច្ច។